You are currently viewing ត្រឹមរយះពេល០២ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ ជាមួយថ្នាំញៀន២០០គ្រាប់ និង២៤កញ្ចប់

ត្រឹមរយះពេល០២ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ ជាមួយថ្នាំញៀន២០០គ្រាប់ និង២៤កញ្ចប់

បាត់ដំបងៈ ត្រឹមរយះពេល០២ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបបានករណីជួញដូរនូវសារធាតុញៀនចំនួន ០៣លើក ជាក់ស្តែងនៅវេលាម៉ោង ១៥ និង០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាជនសកកម្មក្នុងការចែកចាយនូវសារធាតុញៀន មានឈ្មោះលៀម រុំ ភេទ ស្រី អាយុ៤៣ មុខរបបមិនពិតប្រាកដ ភូមិកណ្តោល ឃុំអូស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. ថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ២០០គ្រាប់
០២. ម៉ូតូចំនួន ០១គ្រឿង
០៣. ទូរស័ព្ទដៃចំនួន ០១គ្រឿង និងសម្ភារៈមួយចំនួន។

លុះមកដល់វេលាម៉ោង១៦ និង៣០នាទី ថ្ងៃឆ្នាំដដែល កម្លាំងមូលដ្ឋានស្រុករតនៈមណ្ឌល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀត ស្ថិតនៅចំណុចភូមិជាមន្រ្ដី ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ ៈ
០១.ឈឹម កុសល់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិក្វាវ ឃុំត្រែង ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង
០២.រ៉េត បូរិទ្ទ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិក្វាវ ឃុំត្រែង ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង។
ក្នុងនោះផងដែរកម្លាំងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១៩កញ្ចប់ ដែលមានទម្ងន់ស្មើ ៧.៤១ក្រាម
០២. ម៉ូតូចំនួន ០១គ្រឿង
០៣. ទូរស័ព្ទដៃចំនួន ០៥គ្រឿង និងសម្ភារៈមួយចំនួន។

បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់រួចមក នៅវេលាម៉ោង១១ និង៣០នាទី ឈានចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានស្រុករតនៈមណ្ឌល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀត ដែលមានឈ្មោះៈ
០១. ប៉ែន ណូ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង
០២. លី តឺក ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង
ក្នុងនោះផងដែរ កម្លាំងបានធ្វើការចាប់យកវត្ថុតាងរួមមានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៥កញ្ចប់ ដែលមានទម្ងន់ស្មើ ៣.៦៤ក្រាម និងសម្ភារៈមួយចំនួន។

វត្ថុតាង និងជនសង្ស័យទាំង០៥នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង កំពុងសាកសួរបន្ត និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី។
c

cc

ccc

cccccc