កំពង់ឆ្នាំង ៖ នៅវេលាម៉ោង ១៥:៣០ នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាង កម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយ លោក អនុសេនីយ៍ត្រី គាំ សាគុណ បានធ្វើការចុះឃាត់រថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត ០១ គ្រឿង (អ្នកបើកបររត់គេចខ្លួន)។
វត្ថុតាងដកហូតឈើធ្នង់ចំនួន ៣៩ ដុំ។
បច្ចុប្បន្ន វត្ថុតាងប្រគល់ជូនរដ្ឋបាលព្រៃឈើខេត្តអនុវត្តនីតិវិធីបន្ត។