ពោធិ៍សាត់៖ នៅវេលាម៉ោង ៨ និង៣០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង នឹកនាំដោយលោក វរសេនីយ៍ត្រី ពុធ ប៊ុនឈឿន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងស៊ីអាយចុះបង្ក្រាបបទល្មើព្រៃឈើនៅចំណុចភូមិដូននាគ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយដកហូតត្រាក់ទ័រ១គ្រឿង ដឹកឈើកែច្នៃ និងឈើរាជកុល៦៥សន្លឹក (ម្ចាស់គេចខ្លួន)។
បច្ចុប្បន្នវត្ថុតាងប្រគល់ឲ្យស្នាក់ការអង្គការស៊ីអាយទឹកចេញរវៀង។