You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាព ការងារកងរាជអាវុធហត្ថខែវិច្ឆិកា

ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាព ការងារកងរាជអាវុធហត្ថខែវិច្ឆិកា

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថកំពង់ស្ពឺ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាព ការងារកងរាជអាវុធហត្ថខែវិច្ឆិកា ទិសដៅការងារខែធ្នូ ឆ្នាំ២០២០ ក្នុងនោះផងដែរ លោក មេបញ្ជាការ ក៏បានធ្វើការផ្សព្វផ្សាយផែនការណែនាំ ការបំផុស និងជំរុញចលនាប្រឡងប្រណាំងក្នុងកងរាជអាវុធហត្ថ (ផែនប្រឡងប្រណាំងទី១) ដល់មេបញ្ជាការរង សេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង/ស្រុក និងស្នាក់ការសន្តិសុខ។