បន្ទាយមានជ័យ៖ អាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន បានអភិវឌ្ឍន៍ និងជួសជុលកែលំអរជាលំដាប់ចាប់តាំងពីទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត រហូតដល់មូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់សន្តិសុខជាបន្តបន្ទាប់ ។ ជាក់ស្ដែងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគាររដ្ឋបាល និងអគារស្នាក់នៅ មូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលសាងសង់រួចមួយរយភាគរយ នឹងមានទទឹង ១១ម៉ែត្រ បណ្ដោយ២២ម៉ែត និងកម្ពស់២ជាន់ ដែលសាងសង់ឡើងអស់រយៈពេល ៩ ខែកន្លងមក។ ក្នុងនោះមានបន្ទប់ មេបញ្ជាការ បន្ទប់មេបញ្ជាការរង, បន្ទប់សួរចម្លើយ, បន្ទប់ឃុំខ្លួនបណ្ដោះអាសន្ន, និងឃ្លាំងដាក់សម្ភារៈបរិក្ខា , មានផ្ទះបាយ និងបន្ទប់អនាម័យ, បន្ទប់ស្នាក់នៅរបស់កងកម្លាំងចំនួន០៤បន្ទប់ និងបន្ទប់អនាម័យចំនួន០១ផងដែរ៕