You are currently viewing ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយធ្វើរបាយការណ៍បូកសរុប លទ្ធផលការងារកងរាជអាវុធហត្ថឆ្នាំ២០២០

ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយធ្វើរបាយការណ៍បូកសរុប លទ្ធផលការងារកងរាជអាវុធហត្ថឆ្នាំ២០២០

ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃសុក្រទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយធ្វើរបាយការណ៍បូកសរុប លទ្ធផលការងារកងរាជអាវុធហត្ថឆ្នាំ២០២០ ទិសដៅឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង ជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត ។ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិចសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។