You are currently viewing ឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក វរសេនីយ៍ឯក ស៊ឹម ចាន់ណារ៉ា នាយការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជំនាញកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ FENGGUOLI ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិចិន ពីបទៈ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង ជំរិតទារប្រាក់ ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅចំណុចជិតហាង សេកមាស ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បច្ចុប្បន្នៈ បញ្ជូនជនសង្ស័យទៅអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមនីតិវិធី។