You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប្រើប្រាស់ស្លាកលេខក្លែងក្លាយ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប្រើប្រាស់ស្លាកលេខក្លែងក្លាយ

កំពង់ឆ្នាំង : កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក វរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលផែនយុត្តិធម៌ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ឃឹម ប៊ុនធឿន ភេទប្រុស អាយុ ២៧ ឆ្នាំ ទីលំនៅភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ កាលពីវេលាម៉ោង ១៧:៣៥ នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ពីបទប្រើប្រាស់ស្លាកលេខក្លែងក្លាយ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ និងបានដកហូតរថយន្ត Lexus RX 400 h ពណ៌ស ០១ គ្រឿង, ស្លាកលេខរថយន្តចំនួន ០២ សន្លឹក, ទូរស័ព្ទដៃចំនួន ០១ គ្រឿង។
បច្ចុប្បន្ន មន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។