ត្តរមានជ័យ ៖ ម៉ោង ៨.០០នាទីព្រឹក ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានប្រជុំផ្សព្វផ្សាយអនុសាសន៍ របស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រសាសន៍របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស (ជាសម្លេង) ស្តីពីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជម្ងឺកូវីដ ១៩ ដល់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សរុប ៥៥នាក់។ ដោយលែកនៅតាមមូលដ្ឋានក្រុង ស្រុក ទាំង ៥ បានធ្វើពិធីផ្សព្វផ្សាយ ដល់នាយទាហាន នាយទាហានរង គ្រប់ៗគ្នា សរុបទាំងអស់ = ១៤៩នាក់។