You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបការដឹកជញ្ជូនសាច់សត្វព្រៃ

កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបការដឹកជញ្ជូនសាច់សត្វព្រៃ

រតនគិរី៖ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដា ខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ មីន មេបញ្ជាការស្រុក បានឃាត់រថយន្តម៉ាក (TOYOTA) ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ.ព 2I.3587 ចំនួន០១គ្រឿង និងជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនសំណាកសត្វព្រៃកាលពីថ្ងៃទី២៦ ខែ វិច្ឆិកាឆ្នាំ ២០២០ នៅត្រង់ចំណុចផ្លូវជាតិលេខ78A ស្ថិតក្នុងភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងដកសាច់ជ្រូកព្រៃចំនួន ០៣ក្បាលស្មើនិង៧៥គីឡូក្រាម។
បច្ចុប្បន្នប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើបរកែវដើម្បីចាត់ការតាមនីតិវិធី។