ព្រៃវែង៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការខេត្តកងរាជអាវុធហត្ថខេត្តព្រៃវែង បានអប់រំណែនាំមន្ត្រីក្រោមឱវាទ អំពីការធ្វើអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺ COVID 19 និងបានចែកម៉ាស់ និងទឹកជែលលាងដៃ ដល់នាយ នាយរង និងពលអាវុធហត្ថខេត្តព្រៃវែងទាំងអស់។