រតនគិរី៖ នៅវេលាម៉ោង ២២ និង ៣០នាទី ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង ដឹកនាំដោយលោក វរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង និងមានការសម្របសម្រួលដោយពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្រ្កាប ចែកចាយរក្សារទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៤នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង មន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។