ព្រះសីហនុៈ ដោយមានការសហការរវាងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងកម្លាំងនគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន០១លើក នៅវេលាម៉ោង១៥ និង៤០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
បើតាមសំដីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យទាំង០៤នាក់នោះ គឺត្រូវបានកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្តព្រះសីហនុ កំណត់មុខសញ្ញាជាយូរមក ហើយ លុះដល់ថ្ងៃកើតហេតុ កម្លាំងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យនោះភ្លាមៗ ស្របពេលពួកគេកំពុងធ្វើសកម្មភាពចែកចាយ នូវសារធាតុញៀន។ មន្ត្រីដដែលបានប្រាប់បន្តទៀតថា
ជនសង្ស័យដែលត្រូវកម្លាំងធ្វើការឃាត់ខ្លួនមានឈ្មោះ ៈ
០១. ម៉ាន មូសភើហ្វើ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិម៉ាក់ប្រាំង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត
០២. ម៉ាន ជូនី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិម៉ាក់ប្រាំង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត
០៣. សុខ ស្មាអ៊ែល ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិម៉ាក់ប្រាំង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត
០៤. ម៉េង ស្រីកា ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិអង្កោល ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
ក្នុងនោះផងដែរកម្លាំងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៣២កញ្ចប់
០២.ទូរស័ព្ទដៃចំនួន ០៤គ្រឿង
០៣. ម៉ូតូចំនួន ០២គ្រឿង
០៤. កាបូបចំនួនពីរ និងលុយមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ប្រគល់អោយកម្លាំងនគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។