ស្វាយរៀង៖ ព្រឹកថ្ងៃសុក្រ ទី៤ ខែធ្នូ ឆ្នាំ២០២០ នៅច្រកព្រំដែនអន្តរជាតិក្រុងបាវិត ខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរង តំណាង លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមប្រគល់ ទទួលអង្ករពីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ចំនួន២៥ តោន ដោយមានការចូលរួមពីស្នងការ ស្នងការរង ឧត្ដមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងនាយការិយាល័ផងដែរ៕