You are currently viewing ជនសង្ស័យចំនួន០៧នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួន ពាក់ព័ន្ធករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

ជនសង្ស័យចំនួន០៧នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួន ពាក់ព័ន្ធករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

សៀមរាបៈ ជនសង្ស័យចំនួន០៧នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួននៅវេលាម៉ោង១០ និង០០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
បើតាមសំដីភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យទាំង០៧នាក់នោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនស្របពេល ដែលពួកគេកំពុងជួបជុំគ្នាប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ។

ភ្នាក់ងារដដែលបានប្រាប់បន្តទៀតថា កម្លាំងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១៦កញ្ចប់ ដែលមានទម្ងន់ស្មើ ៤.៩៧ក្រាម
០២.ទូរស័ព្ទដៃចំនួន ០៥គ្រឿង
០៣. កាំភ្លើងកែឆ្នៃបាញ់គ្រាប់កង់ចំនួន០១ដើម
០៤. ជញ្ជីងថ្លឹងចំនួន០១គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាបកំពុងសាកសួរ និង កសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
q

qq