You are currently viewing អង្ករចំនួន​ ២៥តោន​ ដែលជាអំណោយ​ លោក​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ ត្រូវបានប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែក

អង្ករចំនួន​ ២៥តោន​ ដែលជាអំណោយ​ លោក​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ ត្រូវបានប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែក

ស្វាយរៀង៖ រសៀលថ្ងៃសុក្រ ទី៤​ ខែធ្នូ ឆ្នាំ២០២០​ នៅសាលាស្រុករមាសហែក​ ខេត្តស្វាយរៀង​ លោក​ វរសេនីយ៍ទោ​ ជួន​ សុវណ្ណារ៉ា​ នាយការិយាល័យ​ផ្គត់ផ្គង់​ ស្នងការដ្ឋានភស្តុភា​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ បាននាំយកអង្ករចំនួន​ ២៥តោន​(មួយបាវ​ ២៥គីឡូក្រាម​ស្មេីនឹង​ ១០០០បាវ)​ ដែលជាអំណោយរបស់លោក​ នាយឧត្តមសេនីយ៍​ ​សៅ​ សុខា​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក​ ខេត្តស្វាយរៀង​ ប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែក​។