You are currently viewing ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចខែវិច្ឆិកា ទិសដៅខែធ្នូ ឆ្នាំ២០២០!

ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចខែវិច្ឆិកា ទិសដៅខែធ្នូ ឆ្នាំ២០២០!

ឧត្តរមានជ័យ ៖ រសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថខែវិច្ឆិកា ទិសដៅខែធ្នូ ឆ្នាំ២០២០ និងផ្សព្វផ្សាយបទបញ្ជារបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ ១៩ (ជាសំឡេង) ពិធីនេះស្ថិតក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានក្រុង ស្រុកផងដែរ។