កំពង់ឆ្នាំង : នៅវេលាម៉ោង ០៩:៣០ នាទី ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុក ដឹកនាំដោយ លោក វរសេនីយ៍ត្រី ឡុង សាវ៉ាត មេបញ្ជាការស្រុក បានចុះសហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ របាំងសាច់អ៊ួនប្រវែង ៥៥០ ម៉ែត្រ, លូសាច់អ៊ួនចំនួន ០៥ មាត់, បង្គោលចម្រុះចំនួន ២៥០ ដើម, កូនត្រីចម្រុះចំនួន ១០ គីឡូក្រាម។
បច្ចុប្បន្នសម្ភារៈល្មើសដុតបំផ្លាញចោលនៅហ្នឹងកន្លែង ចំណែកកូនត្រីលែងចូលក្នុងទន្លេវិញ ។