You are currently viewing សិក្ខាកាមនៃវគ្គបំប៉នដែលរៀនអស់រយៈពេល១០១ថ្ងៃ ត្រូវបានបញ្ចប់ដោយជោគជ័យនៅថ្ងៃនេះ

សិក្ខាកាមនៃវគ្គបំប៉នដែលរៀនអស់រយៈពេល១០១ថ្ងៃ ត្រូវបានបញ្ចប់ដោយជោគជ័យនៅថ្ងៃនេះ

ភ្នំពេញៈ នៅវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅសាលាកងរាជអាវុធហត្ថកំបូល បាននឹងកំពុងប្រារព្ធពិធីបិទវគ្គបំប៉ននាយទាហាននៃកងរាជអាវុធហត្ថថ្នាក់វរសេនីយ៍ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សិុន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ ស្នងការរង នាយកសាលា លោក នាយការិយាល័យ នាយអាវុធហត្ថ សិក្ខាកាមជាច្រើនរូប ព្រមទាំងមានការអញ្ជើញចូលរួមពីលោក វរសេនីយ៍ទោ មីកាអែលហ្គីយៀម ទីប្រឹក្សាបារាំងអមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ នាយកសាលា បានប្រាប់ឱ្យដឹងថា ដោយអនុវត្តតាមផែនការរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លេខ១៣\២០១៦ ផ.ក. ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ ស្តីពីការបើកវគ្គបំប៉ននាយទាហាន កងរាជអាវុធហត្ថថ្នាក់វរសេនីយ៍ សាលាបានទំនាក់ទំនងជាមួយជំនាញផ្សេងៗ ដើម្បីដំណើរការរៀបចំការរៀនសូត្រឱ្យបានតាមផែនការកំណត់។ ឯកឧត្តម ឧត្តមសេនីយ៍ទោ បានបន្តថា កម្មវិធីហ្វឹកហ្វឺនសម្រាប់វគ្គនេះ មានរយៈពេលសរុបចំនួន១០១ថ្ងៃ មុខវិជ្ជាដែលត្រូវហ្វឹកហ្វឺនរៀនសូត្រមាន៖ វិទ្យាសាស្ត្រសង្គម យោធា កងរាជអាវុធហត្ថ ច្បាប់ អប់រំចិត្តសាស្ត្រ និងទស្សនកិច្ចសិក្សា។ សិក្ខាកាមវគ្គនេះ បានប្រឡងបញ្ចប់ទទួលលទ្ធផលខ្ពស់ គឺជាប់ស្ថាពរចំនួន៥៦នាក់ស្មើនឹង ១០០ភាគរយ ក្នុងនោះសិក្ខាកាមទទួលបាននិទ្ទេសរួមមាន៖ ល្អណាស់ចំនួន៣នាក់ ល្អចំនួន៤១នាក់ និងមធ្យមចំនួន១២នាក់។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ បានរាយការណ៍ពីការចំណាយថវិកាក្នុងវគ្គបំប៉ននេះ មានជាអាទិ៍ ធានាការហូប ទិញសម្ភារៈសិក្សា និងឧបត្ថម្ភយោធាចារ្យសរុបអស់ប្រាក់ចំនួន ៥៤.៧៥១.១២០រៀល ក្នុងនោះទទួលពីក្រសួងការពារជាតិចំនួន១៧.៥៧៤.០០០រៀល ថវិកាឧបត្ថម្ភដោយឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
w1

w2

w3

w4

w5

w6

w7

w8

w9