You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរី ជួយដឹកជញ្ជូនប្រជាពលរដ្ឋទៅមណ្ឌលសុខភាព

កម្លាំងអាវុធហត្ថខេត្តរតនគិរី ជួយដឹកជញ្ជូនប្រជាពលរដ្ឋទៅមណ្ឌលសុខភាព

រតនគិរី៖ នៅនៅថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ដឹកនាំដោយ លោក អនុសេនីយ៍ទោ ពា សុផាន់ណា ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក បានចុះជួយដឹកបញ្ជូនអ្នកជំងឺចំនួន ០១នាក់ ពីមណ្ឌលសុខភាពអូរយ៉ាដាវ ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបរកែវ ។ អ្នកជំងឺឈ្មោះ រម៉ាម វណ្ណ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចារ៉ាយ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នរស់នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី មូលហេតុខាងមណ្ឌលសុខភាព ពុំមានលទ្ធភាពព្យាបាល ដោយសារអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ (ចុកពោះក្អួតធ្លាក់ឈាម) ។