រតនគិរី៖ នៅវេលាម៉ោង ២០និង៣០នាទី ថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកូនមុំ សហការជាមួយកម្លាំងបរិស្ថានឧទ្យានុរក្ស ដឹកនាំដោយលោក វរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការមូលដ្ឋានស្រុក និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានបង្ក្រាបបទល្មើសធនធានធម្មជាតិ (ព្រៃឈើ) នៅចំណុចអូរតានវ៉ានស្ថិតនៅភូមិ៣ ឃុំ ស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី និងដកហូតវត្ថុតាងគោយន្តចំនួន ០២គ្រឿង, ម៉ាស៊ីនត្រង់តាន័រចំនួន ០២ គ្រឿង, ប្រេងសាំងលាយចំនួន១៥លីត្រ, ឈើគ្រឿងផ្ទះប្រភេទក្លុងត្បែង សរុប ១៦០សន្លឹកស្មើ៤,១០ម៉ែត្រគូប បច្ចុប្បន្នវត្ថុតាងប្រគល់អោយនៅបរិស្ថានស្រុកបន្តនីតិវិធី។