You are currently viewing កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ករណីគ្រឿងញៀន

បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ក្រោយពីទទួលបានព័ត៌មានថាមានការចែកចាយនូវសារធាតុញៀននៅចំណុចភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ លោក វរសេនីយ៍ត្រី ដុំ ចិត្រ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានដឹកនាំកម្លាំងចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមានពាក់ព័ន្ធមួយចំនួនផងដែរ។
បច្ចុប្បន្នមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងតាមនីតិវិធី។