ត្បូងឃ្មុំ ៖ ព្រឹកថ្ងៃសៅរ៍ ទី៥ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោក វរសេនីយ៍ទោ ស្រ៊ន់ ណូរ៉ា មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញចែកម៉ាស់ និងជេលលាងដៃដល់មន្ត្រីកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។