You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន បាននាំយកម៉ាសចំនួនម៉ឺនម៉ាសប្រគល់ជូនក្រុមការងារដោះស្រាយទំនាស់ដីធ្លី

ឧត្តមសេនីយ៍ត្រី បោន ប៊ិន បាននាំយកម៉ាសចំនួនម៉ឺនម៉ាសប្រគល់ជូនក្រុមការងារដោះស្រាយទំនាស់ដីធ្លី

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសការី បាននាំយកម៉ាសចំនួន០៤កេសធំ ស្មើនឹង១ម៉ឺនម៉ាស ប្រគល់ជូនក្រុមការងារដោះស្រាយទំនាស់ដីធ្លី នៅចំណុចបឹងជង្រុក និងចំណុច៦៧១ ស្ថិតក្នុងភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយ ឯកឧត្តម ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។