ព្រះវិហារៈ ការងារមនុស្សធម៌គឺជាកាតព្វកិច្ចមួយរបស់កងរាជអាវុធហត្ថ សំរាប់រួមចំណែកជួយការងារសង្គម ជាក់ស្តែកនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ចំនួន៥០នាក់ ដឹកនាំដោយ លោក ឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ រួមជាមួយអាជ្ញាធរខេត្តបានចុះជួយស្ទូងស្រូវ ប្រជាពលរដ្ឋដែលខ្វះខាតកម្លាំងពលកម្មចំនួនមួយគ្រួសារឈ្មោះ ពុំ សំអុល ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ ដែលស្ថិតនៅភូមិសំបូរ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ បានចំនួន០២ហិចតា។