ព្រះសីហនុ៖ នៅវេលាម៉ោង ១៩:៣០ នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោក វរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ បានចុះបង្ក្រាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចរោងចក្រញ៉ូស្តារ ស្ថិតនៅក្រុម១៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ និងដកហូតវត្ថុតាងម្សៅសថ្លាចំនួន១២ កញ្ចប់, ទូរស័ព្ទដៃ ៣គ្រឿង, ដបជក់១, ដែកកេះ៤, កន្ត្រៃ១ និងម៉ូតូ១គ្រឿង។
បច្ចុប្បន្ន មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងតាមនីតិវិធី។