You are currently viewing ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន ផ្សព្វផ្សាយសេចក្កីណែនាំស្តីពីវិធានការពង្រឹងអនុវត្តលក្ខន្តិកៈទូទៅ!

ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន ផ្សព្វផ្សាយសេចក្កីណែនាំស្តីពីវិធានការពង្រឹងអនុវត្តលក្ខន្តិកៈទូទៅ!

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយសេចក្កីណែនាំស្តីពីវិធានការពង្រឹងអនុវត្តលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ លំហាត់របៀបនៃកងយោធពលខេមរភូមិន្ទ និងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារពង្រឹងគុណភាពខ្លឹមសារឯកសារការងារហ្វឹកហ្វឹន បណ្តុះបណ្តាលបំប៉នវគ្គវិក្រិត្តការ និងធ្វើបច្ចុប្បន្នភាពខ្លឹមសារពាក់ព័ន្ធមួយចំនួនក្នុងកងរាជអាវុធហត្ថ។ពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់ឧត្តមសេនីយ៍,នាយរងសេនាធិការ,លោកស្នងការ,ស្នងការរង,នាយកវិទ្យាស្ថានកំបូល,នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរីករាយ,មេបញ្ជាការរងខេត្ត និងនាយ.នាយរងការិយាល័យព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថតាមបណ្តារាជធានី.ខេត្តទាំង២៥ ក៏បានចូលរួមក្នុងពិធីនេះតាមរយៈប្រព័ន្ធបច្ចេកវិទ្យា( Video Conterence ) ផងដែរ៕