កំពង់ឆ្នាំង៖ នៅវេលាម៉ោង ១០:៣០ នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលផែនយុត្តិធម៌ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះធ្វើការឃាត់ខ្លួនជនសង្យ័យចំនួន០១ នាក់ ឈ្មោះ តុន នឿន (ហៅប្រូង) ភេទប្រុស អាយុ២៥ ឆ្នាំ ទីលំនៅភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ដែលជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មកាល ពីវេលាម៉ោង ២៣:៤០ នាទីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ដោយជនសង្ស័យបានកាប់ទៅលើជនរងគ្រោះឈ្មោះ ញៀន ណូយ ភេទប្រុស អាយុ ៤០ឆ្នាំ ទីលំនៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ បណ្តាលអោយស្លាប់ភ្លាមៗ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងតាមនីតិវិធី។