ពោធិ៍សាត់៖ នៅវេលាម៉ោង ៨ និង ៣០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វរសេនីយ៍ឯក ពុទ្ធ លី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអនុគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយ ឯកឧត្តម គិត សុផា អភិបាលរងខេត្តពោធិ៍សាត់ បានចុះបង្ក្រាបការកាប់ទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធ នៅចំណុចលេខ (០២៨១៨០៧-១៣៦៣៤៣៧) និងចំណុចលេខ (០២៨២០៩៩-៣៦៣៩៧២) ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានដកហូត ម៉ាស៊ីនត្រង់ទីន័រចំនួន ២គ្រឿង, កាំភ្លើងស្នប់១ដើម និងធ្វើកិច្ចសន្យាឲ្យរុះរើរោងដោយខ្លួនឯង។
បច្ចុប្បន្នវត្ថុតាងប្រគល់ឲ្យស្នាក់ការអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(វ៉ាយអេត)រវៀង។