រតនគិរី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ដឹកនាំដោយ លោក វរសេនីយ៍ទោ សុខ មីន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយ លោក ស៊ឹម លីន អភិបាលរងស្រុក និងជាអនុប្រធានអនុគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តស្រុកអូរយ៉ាដាវ ដោយបានប្រទះឃើញឈើដែលឈ្មួញមិនស្គាល់មុខបានលួចដឹកយកមកទំលាក់ទុកនៅចំណុចពីរគោលដៅផ្សេងៗពីគ្នាក្នុងនោះ គោលដៅទី១ មានម៉ូតូកែច្នៃចំនួន ០១ គ្រឿង និងឈើចំនួន ០៦ដុំ នៅចម្ងាយប្រហែល ៥០ម៉ែត្រពីប៉ុស្តិ៍ទាហានវរៈ០២។ គោលដៅទី២: មានឈើចំនួន ១៤ដុំ នៅចម្ងាយប្រហែល ៤០០ម៉ែត្រពីប៉ុស្តិ៍ទាហានវរៈ០២។
បច្ចុប្បន្នវត្ថុតាង មន្ត្រីជំនាញកំពុងអនុវត្តតាមនីតិវិធី។