You are currently viewing កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបការទន្ទ្រានយកដីរដ្ឋ!

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបការទន្ទ្រានយកដីរដ្ឋ!

ពោធិ៍សាត់៖ នៅវេលាម៉ោង ៨ និង ៣០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយលោ វរសេនីយ៍ឯក ញឹម នី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអនុគណៈកម្មកាបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយឯកឧត្តម សាយ សុជាតិ អភិបាលរងខេត្ត បានចុះបង្ក្រាបបទល្មើសការទន្ទ្រានព្រៃយកដីរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិ នៅចំណុចលេខ (០៣០០០៩៧-១៣៤១១៩១) ចំណុចលេខ(០២៩៨២០៧-១៣៤២៩៨១) ចំណុចលេខ ៣០០៦៨៤-១៣៤២៣១០ ( ចំណុចលេខ(០៣០០៧០៧-១៣៣៩៤៨៥) ចំណុចលេខ២៩៩៥៣០-១៣៤៩៧៦៨) និងចំណុចលេខ(០៣០០៩៨៤-១៣៣៦៤០៨) ឃុំអូរសោម ស្រុកវាលវែង ដោយបានដកហូតដីអាស្រ័យផលដំណាំ ១០០ហិកតា ដីកំពុងកាប់រុករាងទំហំ ១៦៤ហិកតា និងរុះរើរោង ៦រោង។
បច្ចុប្បន្នវត្ថុតាងដុតបំផ្លាញចោលនៅហ្នឹងកន្លែង។