You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យការសាងសង់ផ្លូវបេតុង និងការសាងសង់ឧបដ្ឋានសាលា នៅស្រុកស្វាយទាប

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យការសាងសង់ផ្លូវបេតុង និងការសាងសង់ឧបដ្ឋានសាលា នៅស្រុកស្វាយទាប

ស្វាយរៀង៖ រសៀលថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យការសាងសង់ផ្លូវបេតុងចូលវត្តព្រៃធ្នង់ ស្ថិតនៅក្នុងឃុំរម៉ាំងថ្កោល ស្រុកស្វាយទាប ដែលបានសាងសង់រួចរាល់ជាស្ថាពរ និងបានបន្តចុះត្រួតពិនិត្យការសាងសង់ឧបដ្ឋានសាលា វត្តអង្គស្វាយ ស្ថិតនៅឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលកំពុងដំណើរការសាងសង់បានប្រមាណ ៥០%។ លោក នាយឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភថវិកាចំនួន ៥,០០០,០០០បន្ថែមទៀត សម្រាប់ចាក់ដីនៅក្នុងវត្តអង្គស្វាយផងដែរ។