You are currently viewing កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ដំបង៖ នៅវេលាម៉ោង ២០:៣០ នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចខាងលិចបូរីរស្មីបាត់ដំបង ស្ថិតក្នុងភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង កម្លាំង មូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានចុះបង្ក្រាបករណីគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី។