You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង ៖ នៅវេលាម៉ោង ០៩:០០ នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចស្ពានថ្មកោះធំ ស្ថិតភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគីរី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោកអនុសេនីយ៍ឯក គង្គ សាវឿន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធស្រុក សហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ ដោយបានរឹបអូសព្រួលសាច់សារូប្រវែង ៩០ ម៉ែត្រ, លូស្បៃមុងចំនួន ០៣ មាត់, បង្គោលចម្រុះចំនួន ៥២ ដើម និងកូនត្រីចម្រុះចំនួន ១២ គីឡូក្រាម។
បច្ចុប្បន្នសម្ភារៈល្មើសដុតបំផ្លាញចោលនៅហ្នឹងកន្លែង ចំណែកកូនត្រីលែងចូលក្នុងទន្លេវិញ។