ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី២ ខែធ្នូ ឆ្នាំ២០២០។
ខ្លឹមសារនៃការប្រជុំនេះរួមមាន៖
ផ្សព្វផ្សាយផែនការណែនាំ លេខ៤៣/២០២០ ផ.ក ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២០, ផ្សព្វផ្សាយផែនការណែនាំ លេខ៤៦/២០២០ ផ.ក ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សម្រាប់ព្រះរាជពិធីសម្ពោធអគារពុទ្ធិវិទ្យាល័យជម្ពូវ័ន្តសែនជ័យ និងសមិទ្ធិផលនានាក្នុងវត្តជម្ពូវ័ន្ត, ផ្សព្វផ្សាយផែនការណែនាំ លេខ៤៤/២០២០ ផ.ក ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការយុទ្ធដំណេីរទ័ព ពីមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ទៅវិមានឈ្នះ ឈ្នះ, ត្រួតពិនិត្យផែនការ លេខ៤២/២០២០ ផ.ក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីអបអរសាទរខួបលេីកទី២២ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា, ត្រួតពិនិត្យផែនការ លេខ៤១/២០២០ ផ.ក ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការយុទ្ធដំណេីរទ័ព ពីមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ទៅបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជេីងគោក, ត្រួតពិនិត្យផែនការ លេខ៤០/២០២០ ផ.ក ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការអនុវត្តដីកា តុលាការ និងការងារត្រៀមរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលបេីកបររថយនយ្តជំនាន់ទី២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ។