កំពង់ឆ្នាំង ៖ រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យចំនួនទ័ព សម្ភារ បរិក្ខា ត្រៀមអនុវត្តន៍សាលដីកា និងបានត្រួតពិនិត្យទីលាន វេទិកា បិទវគ្គបំប៉នបើកបររថយន្តជំនាន់ទី២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០៕