You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ០៧នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ០៧នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

ព្រះសីហនុ៖ នៅវេលាម៉ោង ១៤:០០នាទី រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០៧នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។