You are currently viewing ឧត្តមសេនីយ៍ត្រី ហង្ស ថុល ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

ឧត្តមសេនីយ៍ត្រី ហង្ស ថុល ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

កំពង់ធំ៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការីអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ប្រគល់ជូនលោក អនុសេនីយ៍ទោ ណែម គាធី ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកប្រាសាទសំបូរ ដែលមានជំងឺដុះសាច់ពកក ត្រូវបានវះកាត់នៅមន្ទីរពេទ្យ និងបន្តរសម្រាកព្យាបាលនៅផ្ទះស្ថិតនៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ថវិកាប្រគល់ជូនមានចំនួន ១.០៧០.០០០រៀល។