កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៩:៣០ នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចបឹងដៃរទេះ តំបន់អភិរក្សឡូត៍លេខ១០ ស្ថិតភូមិបប្រ៉ក ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោក វរសេនីយ៍ត្រី ឡុង សាវ៉ាត មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក បានចុះសហការជាមួយកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទ ដោយបានចាប់យករបាំងសាច់អ៊ួនប្រវែង ៦០០ ម៉ែត្រ, លូសាច់អ៊ួនចំនួន ០៨ មាត់, បង្គោលចម្រុះចំនួន ៣០០ ដើម និងត្រីចម្រុះចំនួន ៥០ គីឡូក្រាម។
បច្ចុប្បន្ន សម្ភារៈល្មើសត្រូវបានដុតបំផ្លាញចោលនៅហ្នឹងកន្លែង ចំណែកកូនត្រីលែងចូលក្នុងទន្លេវិញ។