ព្រះសីហនុ៖ ដោយមានការណែនាំ និងយកចិត្តទុកដាក់ពី លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំពោះសុខទុក្ខមន្ត្រីក្រោមឱវាទដែលជួបការលំបាក មានជំងឺ និងជីវភាពខ្វះខាត នៅវេលាម៉ោង១៥និង០០នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ តំណាងឲ្យលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្ត អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវអំណោយមួយចំនួនព្រមទាំងមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ឧបត្ថម្ភដល់គ្រួសារ លោក វរសេនីយ៍ត្រី ឈួន ថាវរី នាយការិយាល័យគីមីសាស្ត្រ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបច្ចុប្បន្នកំពុងមានជំងឺជាទម្ងន់ (លើសឈាម) និងមានជីវភាពខ្វះខាតដល់លំនៅដ្ឋាន។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរង បានពាំនាំនូវការផ្តាំផ្ញើ ក្តីនឹករលឹកសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រមទាំងក្រុមគ្រួសារ និងណែនាំឲ្យក្រុមគ្រួសារ និងរូបលោកផ្ទាល់ ត្រូវចេះមើលថែទាំសុខភាព លេបថ្នាំឱ្យបានទៀងទាត់ និងឧស្សាហ៍ហាត់ប្រាណឱ្យបានច្រើន ដើម្បីមានសុខភាពរឹងមាំល្អឡើងវិញ។
អំណោយដែលទទួលបានរួមមានថវិកា ចំនួន ៨.០៣៥.០០០រៀល, អង្ករចំនួន ០១បាវ ស្មើនឹង៥០គីឡូក្រាម, មី ចំនួន ០២កេះតូច, ទឹកត្រី ចំនួន ០២យួរ, ទឹកស៊ីអ៉ីវ ចំនួន ០២យួរ, ទឹកសុទ្ធ ចំនួន០២កេះ, ប្រេងឆា ចំនួន ០២ដបធំនិង ម៉ាស់ ចំនួន ០២ប្រអប់ផងដែរ។