You are currently viewing ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការអនុវត្តដីកា តុលាការ និងផែនការ ការពារបុណ្យចូលឆ្នាំសកល

ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការអនុវត្តដីកា តុលាការ និងផែនការ ការពារបុណ្យចូលឆ្នាំសកល

ឧត្តរមានជ័យ៖ ព្រឹកថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការអនុវត្តដីកា តុលាការ និងផែនការ ការពារបុណ្យចូលឆ្នាំសកល នាពេលខាងមុខ ស្ថិតក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានក្រុង ស្រុក ជាច្រើនរូបផងដែរ។