ឧត្តរមានជ័យ៖ ព្រឹកថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ លោក ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង ជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត បានបើកចែករបាំងមុខដើម្បីបង្ការជំងឺឆ្លងកូវីដ.១៩ ដែលជាអំណោយរបស់លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងនៅតាមមូលដ្ឋានក្រុង ស្រុក ក៏បានធ្វើពិធីចែករបាំងមុខ ដល់នាយទាហាន នាយទាហានរងគ្រប់ៗគ្នាផងដែរ។