រតនគិរី៖ នៅថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ មីន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិភិក ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ និងដកហូតបានកាំបិតចំនួន ០២, ដាវសាំរ៉ៃចំនួន០១ និងសម្ភារៈសំរាប់សេពគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី។