You are currently viewing កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបង្ក្រាបករណីលួច

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបង្ក្រាបករណីលួច

បន្ទាយមានជ័យ៖ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ពេជ្រ រតនា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃនៅចំណុចម្ដុំដីស ស្ថិតនៅផ្ទះដើមបណ្ដឹខាងលើ ក្រោយពីទទួលពាក្យបណ្តឹងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊យ ខ្មៅ ភេទប្រុស អាយុ២៥ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត និងបានដកហូតវត្ថុតាងទូរស័ព្ទ និងកាំបិតមួយដើមផងដែរ។

បច្ចុប្បន្ន មន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។