ត្បូងឃ្មុំ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានប្រជុំផ្សព្វផ្សាយផែនការការពារ ការប្រណាំងកង់អបអរខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ពីចំណុច X១៦ ទៅវិមានឈ្នះៗ និងផែការត្រៀមកម្លាំងអន្តរាគមន៍ អនុវត្តដីកាតុលាការ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ, ប្រធានមន្ទីរ, នាយការិយាល័យ និងមេបញ្ជាការ មូលដ្ឋានក្រុង/ស្រុកផងដែរ។