You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៩:០០ នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចបាក់កាំភ្លើង និងកប់ចេះ ស្ថិតក្នុងភូមិក្បាលកន្លង់ព្រែកភ្លង ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុក ដឹកនាំដោយ លោក អនុសេនីយ៍ឯក គង្គ សាវឿន មេបញ្ជាការស្រុក សហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ ដោយបានចាប់យកលូស្បៃមុងចំនួន ១៨ មាត់, ព្រួលសាច់សារូប្រវែង ៥០០ ម៉ែត្រ, បង្គោលចម្រុះចំនួន ៣០០ ដើម និងកូនត្រីចម្រុះចំនួន ៥០ គីឡូក្រាម។
បច្ចុប្បន្នសម្ភារៈល្មើសដុតបំផ្លាញចោលនៅហ្នឹងកន្លែង ចំណែកកូនត្រីលែងចូលក្នុងទន្លេវិញ។