You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៩:០០ នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចព្រែកព្រះចន្ទ និងបឹងក្រាយ ស្ថិតក្នុងភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ដឹកនាំដោយ លោក អនុសេនីយ៍ឯក គង្គ សាវឿន មេបញ្ជាការស្រុក បានចុះសហការជាមួយកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទ ដោយបានចាប់យកលូស្បៃមុងចំនួន ១៥ មាត់, ព្រួលសាច់សារូប្រវែង ៦០០ ម៉ែត្រ, បង្គោលចម្រុះចំនួន ៣០០ ដើម, កូនត្រីចម្រុះចំនួន ៦០ គីឡូក្រាម។
បច្ចុប្បន្នសម្ភារៈល្មើសដុតបំផ្លាញចោលនៅហ្នឹងកន្លែង ចំណែកកូនត្រីលែងចូលក្នុងទន្លេវិញ។