កែប៖ នៅវេលាម៉ោង ១២ និង ២៥នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ មានករណី គំរាមសម្លាប់ និងធ្វើឱ្យខូចខាតដោយចេតនាទ្រព្យសម្បត្តិអ្នកដទៃមួយកើតឡើងស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ពេលទទួលបានពាក្យបណ្តឹងពីឈ្មោះ ទេព ឡា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ កម្លាំងអាវុធស្រុក ដឹកនាំដោយលោក អនុសេនីយ៍ឯក អ៊ូ វណ្ណារិទ្ធិ មេបញ្ជាការស្រុក បានចុះទៅដល់កន្លែងកើតហេតុ បានឃើញជនសង្ស័យឈ្មោះ នាក់ រួន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ កំពុងធ្វើសកម្មភាព កាន់កាំបិតផ្គាក់ ប្រវែង១ មែត្រ កាប់ដើមស្វាយ ខូចខាតចំនួន៣០ ដើមនិងដើមចេក ចំនួន២០ដើម ក៏បានឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង បញ្ជួនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធី ។

អាវុធហត្ថខេត្តកែប ឃាត់ខ្លួនជនសង្ស័យម្នាក់ករណី គំរាមសម្លាប់ និងធ្វើឱ្យខូចខាតដោយចេតនា
- Post author:Sery Vutha
- Post published:December 18, 2020
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

ការយកចិត្តទុកដាក់ថែទាំទៅលើមន្ត្រីដែលនៅក្រោមឱវាត ជារឿងសំខាន់ ដែល កងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន ០៦នាក់ទៅតុលាកា

ជនសង្ស័យ១១នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប បានធ្វើការឃាត់ខ្លួន

កម្លាំងអាវុធហត្ថ បង្ក្រាបមុខសញ្ញាប្លន់ម៉ូតូកង់បី (Passapp) និងលួចរថយន្ត

កម្លាំងអាវុធហត្ថបានសហការល្បាត និងបានដោះអន្ទាក់សត្វព្រៃបានចំនួន ៣២ខ្សែ
