You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

រតនគិរី៖ នៅវេលាម៉ោង ៩:៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ដឹកនាំដោយលោក អនុសេនីយ៍ឯក សេង កុសល មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងចម្រុះស្រុក ដឹកនាំដោយ លោក ស៊ឹម លីន អភិបាលរងស្រុក បានចុះបង្ក្រាបបទល្មើធនធានធម្មជាតិ ដោយបានចាប់យកឈើចំនួន ៩ដុំ និងម៉ូតូច្នៃចំនួន ០៣គ្រឿង ក្នុងភូមិសាស្ត្រ ភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។