តាកែវ៖ នៅវេលាម៉ោង១៨ និង៤០ នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក អនុសេនីយ៍ត្រី ហួត វឿន នាយការិយាល័យស្ដីទី និងដោយមានការសម្របសម្រួលនីតិវិធីព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចភូមិទុំនប់ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវដោយបានឃាត់ខ្លួនជនសង្ស័យបាន០៤នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជុំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត។